Wednesday, September 1, 2010
ត្រីស័ព្ទ ( ៊)
ជាសញ្ញាសម្រាប់ដាក់លើព្យញ្ជនៈ ៤ តួ ជាអឃោសៈ ប, ស, ហ, អ, ឲ្យទៅជាឃោសៈវិញ ៖ ប៊, ស៊, ហ៊, អ៊, ។ ព្យញ្ជនៈប្តូរសំឡេងទាំងនេះ ត្រូវបានយកទៅប្រើក្នុងពាក្យ សាប៊ូ, សម្លស៊ុប, ហ៊ាន, ទ្រអ៊ូ... ។ កាលណាសញ្ញាត្រីស័ព្ទនេះជួបប្រទះនឹងស្រៈ ិ ី ឹ ឺ ើ ក៏ត្រូវប្រែប្រួលរូបមកជា (ុ) ដូចករណីខាងលើដែរ ឧទាហរណ៍ ស៊ីបាយ, លេងហ៊ី... លើកលែងតែពាក្យ ប៊ិក, អ៊ីចុះអ៊ីចឹង... ។
Labels:
២ ត្រីស័ព្ទ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment